ក្រុមហ៊ុន FUNAN Consulting Co., Ltd បានមាន​បំណង​ដើម្បីក្លាយ​ជាក្រុមហ៊ុនសវនកម្ម ដែល​គួរឱ្យជឿ​ទុកចិត្ត ​ដោយការ​រួមចំណែក​ដល់ សកម្មភាព​អភិវឌ្ឍ​សេដ្ឋកិច្ច​ តាមរយៈ​ការផ្តល់សេវា​របស់​យើង ។ យើង​បាន​​ឱ្យ​តម្លៃ ​​ស្តីពី​ឯករាជ្យ​​ភាព​សង្គម និងផ្តល់ជូន​នូវគុណភាព​ខ្ពស់ និងសេវា​កម្មឯក​ទេស ។ នៅក្នុង​ក្រុមហ៊ុន​របស់យើង​ សមាជិក​ក្រុមទាំង​អស់បាន​ធ្វើទំនាក់​ទំនងយ៉ាង​ជិតស្និទ្ធ​ជាមួយ​អតិថិជន​ មានការពិភាក្សា​ពីទស្សនៈ​ជាច្រើន និងការ​ផ្តល់ជូន​នូវប្រឹក្សា​ភិបាល​តាមរយៈ​ដំបូន្មាន​ និងសេវា​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ ។ អ្នកគ្រប់គ្រង​មិនត្រឹមតែ​ពិនិត្យមើល​ការសន្និដ្ឋាន​ ដែលត្រូវ​បានបង្កើត​ឡើងដោយ​បុគ្គលិក​ទេ ប៉ុន្តែថែម​ទាំងបាន​ចុះពិនិត្យ​ការងារ​ជាក់ស្តែង​ដោយខ្លួន​ឯង មុនពេល​ផ្តល់អនុសាសន៍​សមរម្យ ស្រប​ទៅនឹងស្ថាន​ភាព​របស់​អតិថិជន ។​ ក្រុមការងារ​សវនកម្ម​របស់យើង​មានកម្រិត​ខ្ពស់ដែលមាន​បទពិសោធ CPAs និង​ការផ្លាស់ប្តូរ​គំនិត​របស់​សមាជិក​ក្រុមទាំងអស់​ ដើម្បីបាន​ជាវិជ្ជា​ជីវៈមួយនៅ​ក្នុងក្រុម ។​

តាមរយៈ​ការពិភាក្សា​បើកទូលាយ​បែបនេះ​ ធ្វើឱ្យយើង​អាចផ្តល់​ជូននូវ​ប្រសិទ្ធិភាព​កាន់តែខ្ពស់​ ដល់ការចំណាយ​របស់អតិថិជន ​។ ប៉ុន្មាន​ឆ្នាំនេះ​ បរិយាកាស​អាជីវកម្ម​នៅកម្ពុជា​បានផ្លាស់ប្តូរ​យ៉ាងខ្លាំង ។​ សមាហរណ​កម្ម​អាស៊ាន ​ត្រូវបាន​ទាក់ទាញ​កាន់តែច្រើន​ ដល់សកម្មភាព​អាជីវកម្ម​វិនិយោគផ្ទាល់​ពីបរទេស ។ ​ដើម្បីឆ្លើយ​តប​ និងការផ្លាស់​ប្តូរយ៉ាង​ឆាប់រហ័ស​ទាំងនេះ​ ក្រុមហ៊ុន FUNAN ត្រូវបាន​បង្កើត​ឡើងដើម្បី​ចូលរួម​ចែករំលែក​ ក្នុងការ​បំពេញ​តម្រូវការ​ក្នុងតំបន់​ និង​អតិថិជន​ដែលកំពុង​ជួបការ ដោយផ្តល់​ជូន​នូវសេវា​កម្មប្រឹក្សា​យោបល់​ សវនកម្ម​ និងធានារ៉ាប់រង​ គណនេយ្យ ពន្ធដារ ប្រឹក្សា​យោបល់ ការគ្រប់​គ្រងហិរញ្ញវត្ថុ ទីប្រឹក្សាបច្ចេកវិទ្យា ធនធានមនុស្ស និងការជ្រើសរើសបុគ្គលិក បណ្តុះបណ្តាលជំនាញជាក់លាក់ និងសេវាកម្មផ្សេងទៀត ដែលមានគុណ​ភាពខ្ពស់​ ។ ដើម្បីទទួលបាន​នូវការជឿ​ និងទុកចិត្ត ក្រុមហ៊ុន FUNAN បាន​ឱ្យតម្លៃ​ខ្ពស់ទៅ​លើទំនាក់ទំនង​ស្មើភាព ជាមួយនិង​ការព្យាយាម​ដើម្បីស្ដាប់ និង​ធ្វើការឆ្លើយ​តបទៅ​អតិថិជន​ជាអាទិភាព ។​


 
នាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្វូណន ខន់សាល់ធីង ឯ.ក