
Senaka Fernando MBE, ACA, CPA, CIM
សារពីប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វូណន ខន់សាល់ធីង ឯ.ក
តាងនាមឲ្យបុគ្គលិក និងសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វូណន ខន់សាល់ធីង ឯ.ក ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការផ្ញើសារជូនចំពោះសារធារណៈជន និងអតិថិជនដ៏មានតម្លៃ ឲ្យបានជ្រាបថា ៖ "ក្រុមហ៊ុន ហ្វូណន ខន់សាល់ធីង គឺជាសមាជិកថ្មីមួយដែលបានចូលរួមក្នុងទីផ្សារប្រឹក្សាយោបល់ក្នុងស្រុក ក្នុងការចូលរួមចំណែកក្នុងការជម្រុញទីផ្សារប្រទេសកម្ពុជាមានការលូតលាស់យ៉ាងលឿនចូលក្នុងតំបន់អាស៊ាន" ។ ដោយសារតែមានការកើនឡើងនូវតម្រូវក្នុងការដោះស្រាយបញ្ហាដ៏ស្មុគស្មាញខាងវិស័យហិរញ្ញវត្ថុ របស់អ្នកវិនិយោគទុនខ្មែរ និងបរទេស យើងក៏បានសម្រេចចិត្តក្នុងបង្កើតក្រុមហ៊ុននេះ ដើម្បីផ្តល់ជូនអតិថិជនជាមួយនឹងបទពិសោធន៍ ប្រកបដោយវិជ្ជាជីវៈអាជីពគណនេយ្យ និងសវនកម្ម ដែលជាជំនួយក្នុងការរក្សាឲ្យបាននូវនិរន្តភាព របស់ក្រុមហ៊ុន និងសារធារណៈជន នូវប្រាក់ដំណើរការប្រតិបត្តិប្រកបដោយផាសុខភាព និងនិរន្តភាព ។
ជាមួយនឹងបទពិសោធន៍ ២៩ឆ្នាំ ដែលខ្ញុំបានមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩៤ ដើម្បីបង្កើត និងដឹកនាំក្រុមហ៊ុន ERNST & YOUNG ហើយខ្ញុំក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកត្រួសត្រាយផ្លូវ ក្នុងវិស័យអាជីពគណនេយ្យ និងសវនកម្ម ក្នុងប្រទេសកម្ពុជា វៀតណាម និងសិរីលង្កា អស់រយៈពេល ២២ឆ្នាំជាមួយនឹង ERNST & YOUNG និង PricewaterhouseCooper កម្ពុជាហើយរយៈពេល ៥ឆ្នាំ ក្នុងវិស័យអប់រំផ្នែកអាជីពគណនេយ្យ និងសវនកម្ម ក្នុងប្រទេសកម្ពុជា ជាមួយនឹង FTMS កម្ពុជានិង ACCA កម្ពុជាដោយមាននាទីជានាយកគ្រប់គ្រង បន្ថែមពីលើនេះ បានបម្រើការងារជាអ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនជាមួយនឹងក្រុមហ៊ុនជាច្រើន អស់រយៈពេល ២ឆ្នាំចុងក្រោយ ។ ដូចនេះ ខ្ញុំមានឆន្ទះនាំមកនូវបទពិសោធន៍យ៉ាងសម្បូរបែប និងដ៏មានតម្លៃ ក្នុងការអភិវឌ្ឍន៍ និងជម្រុញឲ្យមានភាពជោគជ័យ ចំពោះក្រុមហ៊ុន ហ្វូណន ខន់សាល់ធីង ឯ.ក និង ជួយកសាងសមត្ថភាពបុគ្គលិក ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ។
ហ្វូណន ខន់សាល់ធីង ឯ.ក បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា។ យើងកំពុងស្ថិតក្នុងដំណើរការទទួលអាជ្ញាប័ណ្ណពីក្រុមប្រឹក្សាគណនេយ្យជាតិ (NAC) និង វិទ្យាស្ថានគណនេយករជំនាញ និងសវនករកម្ពុជា (KICPAA) ហើយសេវាកម្មអាជីព ដែល ក្រុមហ៊ុន ហ្វូណន ខន់សាល់ធីង ឯ.ក ផ្តល់ជូនដល់ក្រុមហ៊ុន និងសាធារណៈជនទូទៅ មានលម្អិតនៅក្នុងគេហទំព័រ www.funanconsulting.com របស់យើងខ្ញុំ ដែលបានភ្ជាប់មកជាមួយ ។
យើងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយការប្រកួតប្រជែង តាមតម្រូវការ និងការរំពឹងទុករបស់អតិថិជន ជាពិសេសចំពោះអ្នកវិនិយោគទុនទាំងអស់ ដែលមានបំណងចូលរួមដើម្បីទទួលបានពាន់រង្វាន់ពី "សហគមន៍សេដ្ឋកិច្ចអាស៊ាន" ។ សូមមេត្តាទាក់ទងក្រុមការងារយើង តាមរយៈទូរស័ព្ទលេខ (+855) 23 647 9944 ឬតាមរយៈអ៊ីម៉ែល inquiry@funanconsulting.com និងអាចស្វែងរកពត៌មានបន្ថែមរបស់យើងតាមយៈគេហទំព័រ www.funanconsulting.com ឬទំព័រហ្វេសប៊ុក www.facebook.com/funanconsulting ។ យើងមានឆន្ទះ ក្នុងដឹកនាំក្រុមហ៊ុន ហ្វូណន ខន់សាល់ធីង ឯ.ក ឲ្យក្លាយជាក្រុមហ៊ុនមួយនាំមុខគេ ក្នុងការផ្តល់ជូនសេវាកម្មប្រកបដោយវិជ្ជាជីវៈ តាមតម្រូវការអតិថិជនដ៏មានតម្លៃនៅប្រទេសកម្ពុជា ។
ជារួមមក ប្រសិនជាអ្នកធ្លាប់ឆ្លងកាត់ការវិនិយោគក្នុងរយៈពេលកំណត់ណាមួយនោះ អ្នកប្រហែលជាធ្លាប់បានឮរឿងកំប្លែងចាស់ៗ ដែលនិយាយអំពីរបៀបដែលអ្នកពិគ្រោះយោបល់ម្នាក់ បានដោះនាឡិកាចេញពីដៃរបស់អ្នក ដើម្បីប្រាប់ពីពេលវេលាមកអ្នកវិញ។ (តើពេលបច្ចុប្បន្ន អាចទេបើគេប្តូរជាដកទូរស័ព្ទដៃចេញពីហោប៉ៅរបស់អ្នក មកជំនួសវិញ?) វាជាការពិតហើយ ដែលវាមានភាពងាយស្រួលជាងការដែលយើងមិនធ្លាប់បានដឹង ព្រោះមនុស្សមួយចំនួនតាងខ្លួនជា "អ្នកប្រឹក្សាយោបល់" ដោយគ្រាន់តែប្រមូលព័ត៌មានពី អ៊ីនធឺណែត ហើយផ្តល់ឲ្យអ្នកដើម្បីទទួលបានលុយតែប៉ុណ្ណោះ។ ប៉ុន្តែម្ចាស់អាជីវកម្មនាពេលបច្ចុប្បន្ន គឺមានបទពិសោធន៍ជាងពេលមុន ហើយពួកគេនឹងមិនជួល នរណាម្នាក់ដែលគ្រាន់តែអះអាងថា ជាអ្នកពិគ្រោះយោបល់ រួមបញ្ចូលទាំងការពិគ្រោះយោបល់គណនេយ្យ ដោយគ្មានការមើលឃើញពីតម្លៃពិតប្រាកដ នៅពីក្រោយអ្វីដែលពួកគេផ្តល់ជូននោះទេ។ នេះជាសំណើរ របស់ ហ្វូណន ខន់សាល់ធីង ឯ.ក ហើយយើងនៅទីនេះដើម្បីបម្រើអ្នក!